វាកស័ព្ទសំខាន់ដែលប្រើក្នុងរបបសន្តិសុខសង្គម (NSSF)



វាក្យស័ព្ទបច្ចេកទេសដែលប្រើក្នុង ប.ស.ស
         វាក្យស័ព្ទបច្ចេកទេសទាំងនេះ គឺមានអត្ថន័យយោងទៅតាមច្បាប់ការងារ និង លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម ចំពោះអត្ថន័យទៅតាមបែប   បរិបទខាងក្រៅ ឬ តាមលិខិត បទដ្ឋានគតិយុត្តិផ្សេងៗ យ៉ាងណានោះ គឺមិនមានការប្រែប្រួល និង មានន័យទៅតាមវិស័យនីមួយៗ ដែលបានកំណត់ ។
          វាក្យស័ព្ទទាំង
នេះ គឺអ្នកសរសេរបានធ្វើការរៀបរៀងទៅតាម លំដាប់អក្ខរក្រមរបស់ខ្មែរ ។
១.   កញ្ចប់តាវកាលិក                                    សំដៅដល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ សេវាបញ្ជូនជនរងគ្រោះ សេវាបញ្ជូនសព និង ប្រាក់បំណាច់ប្រចាំថ្ងៃ ។
២.  កាលាទិករណ៍                                           ដែលមានមុនពេលកំណត់ ។
៣.   កិច្ចព្រមព្រៀង                                          សំដៅដល់នីតិវិធី និង បែបបទនៃការផ្តល់សេវា សុខាភិបាលដោយមូលដ្ឋានសុខាភិបាល និង ការប្រើប្រាស់សេវាសុខាភិបាល របស់សមាជិក បេឡាជាតិរបបសន្តិសុខសង្គម ។
៤.   គ្រោះថ្នាក់ការងារ                                    គ្រោះថ្នាក់ ដែលធ្លាក់មកលើរូបកាយមន្រ្តីសាធារ ណៈ កម្មករនិយោជិត ដោយធ្វើការ ឬ ពេលធ្វើការជូនក្រសួង ស្ថាប័ន អង្គភាព ឬ ក្រុមហ៊ុនរបស់ ខ្លួន ។
៥.   គ្រោះថ្នាក់ពេលធ្វើដំណើរ                       គ្រោះថ្នាក់ ដែលធ្លាក់មកលើរូបកាយមន្រ្តីសាធារ ណៈ កម្មករនិយោជិត ពេលធ្វើដំណើរពីលំនៅឋានត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬ វិលមកវិញដោយគ្មានឈប់ ឬ វាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ក្រៅពីការងារដែលក្រសួង ស្ថាប័ន អង្គភាព ឬ ក្រុមហ៊ុនតម្រូវឲ្យទៅ ។
៦.   ជំងឺវិជ្ជាជីវៈ                                             ជំងឺនានា ដែលកើតឡើងដោយមានមូលហេតុពី ការងារ ឬ ពាក់ព័ន្ធនឹងការងារ ទោះជាជំងឺនោះកើតឡើងក្នុងកំឡុងពេលបំពេញការងារ ឬ ក្នុងពេលណាមួយ ក្រោយពេលបំពេញការងារក៏ដោយ ។
៧.   ជរាភាព                                                     ភាពចាស់ទ្រុឌទ្រោម
៨.      តាវកាលិក                                            ការផ្តល់សេវាបង្ការសុខភាព សេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ នៅពេលសម្រាកព្យាបាលជំងឺ ឬ គ្រោះថ្នា​ក់    ផ្សេងៗក្រៅពីហានិភ័យការងារ និង មាតុភាព ។
៩.   តាវកាលិកផ្នែកហានិភ័យការងារ        ការព្យាបាល និង ថែទាវេជ្ជសាស្ត្រ វិភាជន៍ ឬ ធនលាភបាត់បង់សមត្ថភាពការងារ សម្រាប់ផ្តល់ ជូនកម្មករនិយោជិត មន្ត្រីសាធារណៈដែលរង គ្រោះដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើ ដំណើរ ឬ ជំងឺវិជ្ជាជីវៈ និង ធនលាភឧត្តរជីវី សម្រាប់ផ្តល់ជូនសិទ្ធិវន្តនៃជនរងគ្រោះ ដែលរងគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬ ជំងឺវិជ្ជាជីវៈ ដែលបណ្តាលឲ្យបាត់បង់ជីវិត ។
១០.                                                                តាវកាលិកផ្នែកថែទាំសុខភាព                 សំដៅដល់របបធានារ៉ាប់រងសង្គម ដែលត្រូវផ្តល់កញ្ចប់តាវកាលិកសុខភាព និង សេវាបង្ការចំពោះ គ្រោះថ្នាក់ការងារ ឬ ជំងឺដែលមិនពាក់ព័ន្ធនឹង ហានិភ័យការងារ ។
១១.   តាវកាលិកព្យាបាល                             សោហ៊ុយសម្រាប់ការព្យាបាល​ ដែលសាមីជន រងគ្រោះ ឬ អ្នកតំណាងបានចំណាយមុន ។
១២.  តាវកាលិកថែទាំ                                   ប្រាក់បំណាច់សម្រាប់ផ្តល់ឲ្យអ្នកថែទាំជនរងគ្រោះ ក្នុងរយៈពេលសម្រាកនៅមន្ទីរពេទ្យ ។
១៣.  តាវកាលិកបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន     ប្រាក់បំណាច់សម្រាប់ផ្តល់ ឲ្យជនរងគ្រោះ ដែលអាក់ខានធ្វើការងារចាប់ពី ២ថ្ងៃ ឡើងទៅ ។
១៤.   តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍         ប្រាក់បំណាច់ សម្រាប់ផ្តល់ឲ្យ ជនរងគ្រោះដែលខូចខាត ឬ បាត់បង់ផ្នែកណាមួយនៃកាយសម្បទាជាអចិន្ត្រៃយ៍ ។
១៥.   តាវកាលិកអ្នកចាំថែរក្សា                    ប្រាក់បំណាច់ សម្រាប់ផ្តល់ឲ្យអ្នកមើលថែជនរង គ្រោះបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ដែលតម្រូវឲ្យមានអ្នកចាំមើលថែជាប្រចាំ ។
១៦.   ទុព្វលភាព                                              ភាពទន់ខ្សោយនៃកម្លាំងដែលកើតមានមុនអាយុ ចូលនិវត្តន៍ ។
១៧.  ធនលាភ                                                 ប្រាក់ឧបត្ថម្ភដល់ ជនបាត់បង់សមត្ថភាពការងារ អចិន្ត្រៃយ៍ ដោយសារហានិភ័យការងារចាប់ពី ២០% ឡើងទៅ ។
១៨.   បច្ចេកទេសវិជ្ជាជីវៈវេជសាស្ត្រ        សំដៅដល់វិធីសាស្ត្រនៃការធ្វើរោគវិនិច្ឆ័យ ការ   ផ្តល់សេវាថែទាំ ដែលផ្តល់ដោយអ្នកបញ្ចប់ការសិក្សាខាងផ្នែកសុខាភិបាល ហើយត្រូវបានចុះ បញ្ជិកាជាមួយគណៈវិជ្ជាជីវៈពេទ្យ និង ត្រូវបានអនុញ្ញាតច្បាប់ ឲ្យប្រកបមុខរបរតាមវិជ្ជាជីវៈ ដោយក្រសួងសុខាភិបាល ​។
១៩.   បុរេប្រទានចំណាយ                              ការបើកប្រាក់ចំណាយឲ្យមុន ដោយសំអាងលើ ឯកសារ (Advance)
២០.  ប្រធានសក្តិ                                            ហេតុការណ៍​ ដែលកើតឡើងក្រៅពីឆន្ទៈរបស់មនុស្ស និង មិនអាចទប់ស្កាត់បាន ។
២១.  ភាគទាន                                                 ប្រាក់ដែលកម្មករនិយោជិត និយោជក ឬ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន ព្រមទាំងរដ្ឋត្រូវបង់តាមច្បាប់ ទុកជាមូលនិធិ  សម្រាប់ការផ្តល់តាវកាលិក​ ។
២២. មរណភាព                                              ការស្លាប់
២៣. មាតុភាព                                                 ការសម្រាកមុន និង ក្រោយពេលសម្រាលកូន ។
២៤.  មូលដ្ឋានសុខាភិបាល                            អង្គភាពព្យាបាលសាធារណៈ ឬ ឯកជនដែល ទទួលស្គាល់ដោយក្រសួងសុខាភិបាល ។

យ.រ.វ
២៥.  យន្តការទូទាត់សេវាផ្នែកថែទាំសុខភាព         សំដៅដល់ វិធីសាស្ត្រនៃការទូទាត់ថ្លៃ សេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ សេវាបញ្ជូនអ្នកជំងឺ ឬ ជនរងគ្រោះ និង សេវាបញ្ជូនសពសម្រាប់ផ្នែកថែទាំ សុខភាព ។
២៦.  របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ      ការធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និង ជំងឺវិជ្ជាជីវៈ ។
២៧. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព           ការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់ការគាំពារចំពោះគ្រោះថ្នាក់ ឬ ជំងឺ ដែលមិនពាក់ព័ន្ធនឹងហានិភ័យ ការងារ ។
២៨.  វិភាជន៍បូជាសព                                   ប្រាក់ សម្រាប់ផ្តល់ឲ្យអ្នកដែលបានចំណាយ សម្រាប់បូជាសព ។
២៩.  វិធីសាស្ត្រទូទាត់តាមករណី                 ការទូទាត់ក្នុងអត្រាថេរមួយ ដែលគ្របដណ្តប់លើ គ្រប់តម្លៃសេវាសម្រាប់មួយករណីនៃអ្នកជំងឺម្នាក់ ឬ ប្រភេទជំងឺជាក់លាក់ណាមួយ ។
៣០.  វិធីសាស្ត្រទូទាត់តាមប្រភេទសេវា    ការទូទាត់ថ្លៃសេវា ដោយផ្អែកទៅលើប្រភេទ   សេវាផ្សេងៗគ្នា ហើយមានតម្លៃដាច់ដោយឡែកពីគ្នា ។

ស.ហ
៣១.  សមាជិក ប.ស.ស                                  កម្មករនិយោជិត ដែលបានបម្រើការងារនៅក្នុង សហគ្រាស គ្រឹះស្ថាន ហើយបានចុះបញ្ជិកានៅ ប.ស.ស ។
៣២. សហគ្រាស គ្រឹះស្ថាន                             សំដៅដល់រោងចក្រ សហគ្រាស​ ឬ ក្រុមហ៊ុនទាំង ឡាយដែលបានចុះបញ្ជិកានៅ ប.ស.ស ។
៣៣.  សហព័ទ្ធ                                                 សំដៅដល់ប្តី ឬ ប្រពន្ធដែលនៅមានចំណង      អាពាហ៍ពិពាហ៍ស្របច្បាប់ ។
៣៤.  សល្យសាស្ត្រ                                           ការវះកាត់តាមបែបវិទ្យាសាស្ត្រ ក្នុងគោលបំណង ព្យាបាល ។
៣៥.  សេវាស្តារនីតិសម្បទា                          សេវាព្យបាលថែទាំវេជ្ជសាស្ត្រ សម្រាប់របបថែទាំ សុខភាពក្នុងគោលបំណងជួយដល់ជនរងគ្រោះ រក្សា ស្តារ ឬ ធ្វើឲ្យប្រសើរឡើងវិញនូវ សមត្ថភាពជំនាញ និង មុខងារសម្រាប់រស់នៅប្រចាំថ្ងៃ និង​ ជំនាញប្រាស្រ័យទាក់ទងដែលបានបាត់បង់ ឬ ខូចខាតដោយសារជំងឺ ការរងរបួស ឬ ពិការភាព 
៣៦.  សេវាពិគ្រោះជំងឺក្រៅ                          សំដៅដល់សេវាពិនិត្យ និង ពិគ្រោះជំងឺក្រៅ ដោយមិនរាប់បញ្ចូលការសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យ ។
៣៧.  សេវាបង្ការសុខភាព                             សំដៅដល់ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា កំណត់អត្តសញ្ញាណអ្នកដែលមានហានិភ័យសុខភាព និង មានបញ្ហាសុខភាពជាក់លាក់ ការផ្តល់ប្រឹក្សា និង អន្តរាគមន៍ចាំបាច់ដទៃទៀត ដើម្បីការពារកុំឲ្យមានបញ្ហាសុខភាព មានជាអាទិ៍ ការស្រាវជ្រាវរកជំងឺ ការអប់រំសុខភាព និង កម្មវិធីចាក់ថ្នាំបង្ការ ។
៣៨.  សេវាសុខាភិបាល                                 សំដៅដល់សេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ សេវាបង្ការសុខភាព សេវាបញ្ជូនអ្នកជំងឺ ឬ ជន រងគ្រោះ និង សេវាបញ្ជូនសព ។
៣៩.  សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ           សំដៅដល់សេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្ត្រ ។
៤០.   សេវាវេជ្ជសាស្ត្រ                                  សំដៅដល់ការពិគ្រោះជំងឺក្រៅ និង សម្រាកពេទ្យ
៤១.   សេវាអមវេជ្ជសាស្ត្រ                            សំដៅដល់សេវាមន្ទីរពិសោធន៍ និង​​ រូបភាពវេជ្ជ សាស្ត្រ ។
៤២.  សេវាជំនួយវេជ្ជសាស្ត្រ                       សំដៅដល់ការព្យាបាលដោយស្អំ និង ដោយចលនា ។
៤៣.  សិទ្ធិវន្ត                                                   ជនដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ សមាជិករបស់ ប.ស.ស ។

៤៤.   អតីតមន្ត្រីរាជការ                                  សំដៅដល់និវត្តជន និង ជនបាត់បង់សម្បទារវិជ្ជា ជីវៈ ។
៤៥.   អតីតយុទ្ធជន                                        សំដៅដល់និវត្តជន ជនពិការ និង ជនបាត់បង់សមត្ថភាពការងារ ។
៤៦.   អន្តរាគមន៍                                    សកម្មភាពព្យាបាល ឬ ជួយសង្គ្រោះជនរងគ្រោះ ឬ អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពវឹកវរ ។
៤៧.  អាណាប័កដើមខ្សែ                               គឺជារដ្ឋមន្ត្រី ឬ ប្រធានស្ថាប័នដែលមានសិទ្ធិពេញលេញក្នុងការបញ្ជាប្រតិបត្តិការចំណូល និង ចំណាយថវិកាដោយខ្លួនឯងផ្ទាល់ ដោយត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និង មុខងាររបស់ខ្លួន ។
៤៨.   អាណាប័កផ្ទេរសិទ្ធិ                                សំដៅដល់ប្រធានអង្គភាពថវិកានៃក្រសួង ស្ថាប័ន ថវិកាកម្មវិធី ដែលទទួលបានការប្រគល់សិទ្ធិពី អាណាប័កដើមខ្សែ សម្រាប់កិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុថវិកា ។
៤៩.   ឧត្តរជីវី                                                  ប្រាក់បំណាច់សម្រាប់ផ្តល់ឲ្យអ្នកនៅក្នុងបន្ទុក ផ្ទាល់របស់ជនរងគ្រោះថ្នាក់ការងារ បណ្តាលឲ្យ​បាត់បង់ជីវិត ។




 

0 comments:

Post a Comment