ចក្ខុវិស័យ បេសកកម្ម និងតួនាទីរបស់ ប.ស.ស



     ចក្ខុវិស័យ បេសកកម្ម និង តួនាទីភារកិច្ចរបស់ ប.ស.ស
          ចក្ខុវិស័យ
          ចក្ខុវិស័យរបស់បេឡាជាតិរបបសន្តិសុខសង្គម គឺដើម្បីក្លាយជាអង្គភាពនាំមុខគេក្នុងការផ្តល់ សេវាសន្តិសុខសង្គម ជូនដល់សមាជិកទាំងអស់ដែលបានចុះបញ្ជិកា ។
          បេសកកម្ម
          បេសកកម្មរបស់បេឡាជាតិរបបសន្តិសុខសង្គម គឺដើម្បីបម្រើសេវាកម្មផ្នែកហានិភ័យការងារ ដល់សមាជិកទាំងអស់ដែលបានចុះបញ្ជិកាទាន់ពេលវេលា ដើម្បីជួយបន្ថយបន្ទុកក្នុងសង្គម និង ជួយលើកកម្ពស់ស្ថិរភាពសង្គម ។

          តួនាទីភារកិច្ច
          យោងតាមមាត្រា៣​ នៃអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៧ ស្តីពី ការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមចែងថា ប.ស.ស មានតួនាទីភារកិច្ចមួយចំនួន ដូចខាង ក្រោម៖
-          គ្រប់គ្រងរបបសន្តិសុខសង្គម ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជន ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
-          អង្កេតហានិភ័យការងារ
-          រក្សាទុកនូវបណ្ណសារនិយោជក និង កម្មករនិយោជិត
-          កំណត់ ផ្តល់ និង រក្សាទុកតាវកាលិកសម្រាប់សមាជិកនៃ ប.ស.ស
-          ដាក់ឲ្យអនុវត្តបទប្បញ្ញត្តិនៃអនុក្រឹត្យ និង ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និង ពិន័យចំពោះការបង់ភាគទានយឺតយូរ
-          សិក្សាស្រាវជ្រាវដើម្បីរៀបចំផែនការរបបសន្តិសុខសង្គម
-          ធានាផ្តល់ឲ្យបានសមស្របនូវតាវកាលិកទាំងឡាយសម្រាប់សមាជិក ប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេល ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬ ពេលជួបប្រទះយថាភាពផ្សេងៗទៀតដូចជាជំងឺ  និង មាតុភាពជាដើម ។
-          ប្រមូលភាគទានពីសមាជិករបស់ ប.ស.ស និង និយោជក ។
-          សម្របសម្រួល និង រៀបចំឲ្យមានសេវាកម្មផ្នែកសុខាភិបាល និង សង្គមកិច្ចសម្រាប់ជា ប្រយោជន៍ដល់សមាជិករបស់ខ្លួន ។
-          សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដើម្បី៖
-          អប់រំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារ និង ជំងឺវិជ្ជាជីវៈ
-          ចាត់វិធានការផ្នែកបច្ចេកទេសសន្តិសុខ និង អនាម័យការងារ ។
-          សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ និង អង្កេតហានិភ័យការងារ ។
-          ចាត់ចែង និង គ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។

0 comments:

Post a Comment