តួនាទីភារកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ (តាមច្បាប់)


ខ.១.២-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់ឧបនាយករដ្ឋមន្ត្រី
  ឧបនាយករដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល ដែលមានអាសនានុក្រមលើសសមាជិកដទៃ ទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងាររស់នាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខពី នាយករដ្ឋមន្រ្តី។កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពី នាយករដ្ឋមន្ត្រីទេ ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ។
ខ.១.៣-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់ទេសរដ្ឋមន្ត្រី
          ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួង អាទទួលភារកិច្ចតាមការកំណត់របស់ នាយករដ្ឋមន្ត្រី។

ខ.១.៤-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ
    រដ្ឋមន្ត្រី ដែលដឹកនាំក្រសួង និង រដ្ឋលេខាធិការ ដែលដឹកនាំរដ្ឋលេខាធិការដ្ឋាន មានតួនាទីដឹកនាំការងារ ក្នុងក្រសួង ស្ថាប័ន និង​ គ្រប់គ្រងបុគ្គលិក មន្ត្រីរាជការដែលជាភ្នាក់ងាររដ្ឋ    បាលកណ្តាល និង​រដ្ឋ  បាល មូលដ្ឋានដែលស្ថិតនៅក្រោមឱវាទ។
        មានភារកិច្ចដឹកនាំ គ្រប់គ្រងស្ថាប័ននិងអង្គភាពចំណុះក្នុងក្របខណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់។ ក្នុងករណីដែលកក្រសួងដឹកនាំនិងគ្រប់គ្រងដោយសហរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំង ពីររួមមានសិទ្ធិស្មើគ្នា ក្នុងការដឹកនាំ គ្រប់គ្រងក្រសួង ត្រូវឈរលើគោលការណ៍សហព័ទ្ធ សម្រេច។ ប្រសិនបើ ក្រសួងមួយត្រូវបានដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន រដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន ។  រដ្ឋលេខាធិការ អនុវត្តភរកិច្ចដែល រដ្ឋមន្ត្រីប្រគល់ជូន។​ រាល់បញ្ហាធំៗ រដ្ឋមន្ត្រីត្រូវពិគ្រោះជាមួយរដ្ឋលេខាធិការ មុននឹងធ្វើសេចក្តី សម្រេចជាស្ថាពរ។
          ក្នុងករណីមួយដែលក្រសួងឬ រដ្ឋលេខាធិការដ្ឋានស្វយ័ត ដែលដឹកនាំដោយរដ្ឋលេខាធិការ រដ្ឋលេខាធិការជាប្រធានស្ថាប័ននោះ ហើយមានអនុរដ្ឋលេខាធិការ ជួយកិច្ចការក្នុងក្រសួង តាមការ ចាត់តាំងរបស់ប្រធានស្ថាប័ន។
          រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការដែលជាប្រធានស្ថាប័ន មានសិទ្ធិលើកសំណើរតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចមន្រ្តីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមានចាប់ពីថា្នក់ប្រធាននាយក ដ្ឋាន វរសេនីយ៍ឯក និង ថ្នាក់ប្រហាក់ប្រហែលឡើងទៅ។ និង មានសិទ្ធិតែងតាំ ផ្លាស់ប្តូរ បញ្ចប់ភារ កិច្ចមន្ត្រីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមានដោយប្រកាស ចាប់ពីថ្នាក់ក្រោមប្រធាន នាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែល។ ឩទាហរណ៍៖ ប្រកាសលេខ ១៧៧ ពណ.ប្រក ចុះថ្ងៃទី ២៣ ខែឩសភា ឆ្នាំ២០១៦ ស្តីពី ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ។
          រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ ដែលជាប្រធានស្ថាប័នមានសិទ្ធិចេញប្រកាស និង សារាចរ (សារចរជាអត្ថបទសម្រាប់បំភ្លឺកិច្ចការ និង ធ្វើការណែនាំ) ។ ប្រកាសឬ សារាចរនោះ មិនអាចចែង ពីកិច្ចការអ្វីដែលមិនចូលក្នុងរង្វង់ក្របខ័ណ្ឌសមត្ថកិច្ច របស់ស្ថាប័នឡើយ ហើក៏ពុំអាចមានទំនាស់ជាមួយ លិខិតបទដ្ឋានគតិយុត្តនានា ដុចជាអនុក្រឹត្យ ឬ សារាចររបស់រាជរដ្ឋាភិបាលដែរ។
ឩទាហរណ៍ ប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការអនុញ្ញាតឲ្យ ប្រើប្រាស់កម្មវិធីកាត់បន្ថយ ឬលុបពន្ធនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចព្រមព្រៀង ស្តីពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា។
ឩទាហរណ៍៖ សេចក្តីជួនដំណឹងលេខ ២៣៣៨ ពណ.ចបព ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការពន្យាពេលចុះបញ្ជីសាឡើងវិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
          មានសិទ្ធិចេញប្រកាសស្តីពីការរៀបចំរចនាសម្ព័ន្ធ និង ការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចាប់ពីថ្នាក់ក្រោមនាយកដ្ឋានទៅ។

0 comments:

Post a Comment