ខ.១.២-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល
ដែលមានអាសនានុក្រមលើសសមាជិកដទៃ ទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងាររស់នាយករដ្ឋមន្ត្រី
តាមការប្រគល់សិទ្ធិចំពោះមុខពី នាយករដ្ឋមន្រ្តី។កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល
បើគ្មានការយល់ព្រមពី នាយករដ្ឋមន្ត្រីទេ ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ។
ខ.១.៣-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់ទេសរដ្ឋមន្ត្រី
ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួង
អាទទួលភារកិច្ចតាមការកំណត់របស់ នាយករដ្ឋមន្ត្រី។
ខ.១.៤-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់រដ្ឋមន្ត្រី
និង រដ្ឋលេខាធិការ
រដ្ឋមន្ត្រី ដែលដឹកនាំក្រសួង និង រដ្ឋលេខាធិការ ដែលដឹកនាំរដ្ឋលេខាធិការដ្ឋាន
មានតួនាទីដឹកនាំការងារ ក្នុងក្រសួង ស្ថាប័ន និង គ្រប់គ្រងបុគ្គលិក
មន្ត្រីរាជការដែលជាភ្នាក់ងាររដ្ឋ បាលកណ្តាល
និងរដ្ឋ បាល មូលដ្ឋានដែលស្ថិតនៅក្រោមឱវាទ។
មានភារកិច្ចដឹកនាំ គ្រប់គ្រងស្ថាប័ននិងអង្គភាពចំណុះក្នុងក្របខណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់។
ក្នុងករណីដែលកក្រសួងដឹកនាំនិងគ្រប់គ្រងដោយសហរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំង
ពីររួមមានសិទ្ធិស្មើគ្នា ក្នុងការដឹកនាំ គ្រប់គ្រងក្រសួង ត្រូវឈរលើគោលការណ៍សហព័ទ្ធ
សម្រេច។ ប្រសិនបើ ក្រសួងមួយត្រូវបានដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ
រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន រដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន ។ រដ្ឋលេខាធិការ អនុវត្តភរកិច្ចដែល
រដ្ឋមន្ត្រីប្រគល់ជូន។ រាល់បញ្ហាធំៗ រដ្ឋមន្ត្រីត្រូវពិគ្រោះជាមួយរដ្ឋលេខាធិការ
មុននឹងធ្វើសេចក្តី សម្រេចជាស្ថាពរ។
ក្នុងករណីមួយដែលក្រសួងឬ រដ្ឋលេខាធិការដ្ឋានស្វយ័ត
ដែលដឹកនាំដោយរដ្ឋលេខាធិការ រដ្ឋលេខាធិការជាប្រធានស្ថាប័ននោះ
ហើយមានអនុរដ្ឋលេខាធិការ ជួយកិច្ចការក្នុងក្រសួង តាមការ ចាត់តាំងរបស់ប្រធានស្ថាប័ន។
រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការដែលជាប្រធានស្ថាប័ន
មានសិទ្ធិលើកសំណើរតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចមន្រ្តីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមានចាប់ពីថា្នក់ប្រធាននាយក
ដ្ឋាន វរសេនីយ៍ឯក និង ថ្នាក់ប្រហាក់ប្រហែលឡើងទៅ។ និង មានសិទ្ធិតែងតាំ ផ្លាស់ប្តូរ
បញ្ចប់ភារ កិច្ចមន្ត្រីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមានដោយប្រកាស
ចាប់ពីថ្នាក់ក្រោមប្រធាន នាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែល។ ឩទាហរណ៍៖ ប្រកាសលេខ
១៧៧ ពណ.ប្រក ចុះថ្ងៃទី ២៣ ខែឩសភា ឆ្នាំ២០១៦ ស្តីពី
ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ។
រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ ដែលជាប្រធានស្ថាប័នមានសិទ្ធិចេញប្រកាស
និង សារាចរ (សារចរជាអត្ថបទសម្រាប់បំភ្លឺកិច្ចការ និង ធ្វើការណែនាំ) ។ ប្រកាសឬ
សារាចរនោះ មិនអាចចែង ពីកិច្ចការអ្វីដែលមិនចូលក្នុងរង្វង់ក្របខ័ណ្ឌសមត្ថកិច្ច
របស់ស្ថាប័នឡើយ ហើក៏ពុំអាចមានទំនាស់ជាមួយ លិខិតបទដ្ឋានគតិយុត្តនានា ដុចជាអនុក្រឹត្យ
ឬ សារាចររបស់រាជរដ្ឋាភិបាលដែរ។
ឩទាហរណ៍១៖
ប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១១
ស្តីពីការអនុញ្ញាតឲ្យ ប្រើប្រាស់កម្មវិធីកាត់បន្ថយ
ឬលុបពន្ធនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចព្រមព្រៀង ស្តីពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា។
ឩទាហរណ៍២៖ សេចក្តីជួនដំណឹងលេខ ២៣៣៨ ពណ.ចបព ចុះថ្ងៃទី០១ ខែកក្កដា
ឆ្នាំ២០១៦ ស្តីពីការពន្យាពេលចុះបញ្ជីសាឡើងវិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
មានសិទ្ធិចេញប្រកាសស្តីពីការរៀបចំរចនាសម្ព័ន្ធ និង
ការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចាប់ពីថ្នាក់ក្រោមនាយកដ្ឋានទៅ។
0 comments:
Post a Comment