ចក្ខុវិស័យ
បេសកកម្ម និង តួនាទីភារកិច្ចរបស់ ប.ស.ស
ចក្ខុវិស័យ
ចក្ខុវិស័យរបស់បេឡាជាតិរបបសន្តិសុខសង្គម
គឺដើម្បីក្លាយជាអង្គភាពនាំមុខគេក្នុងការផ្តល់ សេវាសន្តិសុខសង្គម ជូនដល់សមាជិកទាំងអស់ដែលបានចុះបញ្ជិកា
។
បេសកកម្ម
បេសកកម្មរបស់បេឡាជាតិរបបសន្តិសុខសង្គម
គឺដើម្បីបម្រើសេវាកម្មផ្នែកហានិភ័យការងារ ដល់សមាជិកទាំងអស់ដែលបានចុះបញ្ជិកាទាន់ពេលវេលា
ដើម្បីជួយបន្ថយបន្ទុកក្នុងសង្គម និង ជួយលើកកម្ពស់ស្ថិរភាពសង្គម ។
តួនាទីភារកិច្ច
យោងតាមមាត្រា៣ នៃអនុក្រឹត្យលេខ១៦ អនក្រ.បក
ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៧ ស្តីពី ការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមចែងថា ប.ស.ស
មានតួនាទីភារកិច្ចមួយចំនួន ដូចខាង ក្រោម៖
-
គ្រប់គ្រងរបបសន្តិសុខសង្គម
ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជន ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
។
-
អង្កេតហានិភ័យការងារ
-
រក្សាទុកនូវបណ្ណសារនិយោជក
និង កម្មករនិយោជិត
-
កំណត់
ផ្តល់ និង រក្សាទុកតាវកាលិកសម្រាប់សមាជិកនៃ ប.ស.ស
-
ដាក់ឲ្យអនុវត្តបទប្បញ្ញត្តិនៃអនុក្រឹត្យ
និង ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ
ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និង ពិន័យចំពោះការបង់ភាគទានយឺតយូរ
-
សិក្សាស្រាវជ្រាវដើម្បីរៀបចំផែនការរបបសន្តិសុខសង្គម
-
ធានាផ្តល់ឲ្យបានសមស្របនូវតាវកាលិកទាំងឡាយសម្រាប់សមាជិក
ប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេល ជរាភាព ទុព្វលភាព មរណភាព
ហានិភ័យការងារ ឬ ពេលជួបប្រទះយថាភាពផ្សេងៗទៀតដូចជាជំងឺ និង មាតុភាពជាដើម ។
-
ប្រមូលភាគទានពីសមាជិករបស់
ប.ស.ស និង និយោជក ។
-
សម្របសម្រួល
និង រៀបចំឲ្យមានសេវាកម្មផ្នែកសុខាភិបាល និង សង្គមកិច្ចសម្រាប់ជា
ប្រយោជន៍ដល់សមាជិករបស់ខ្លួន ។
-
សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដើម្បី៖
-
អប់រំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារ
និង ជំងឺវិជ្ជាជីវៈ
-
ចាត់វិធានការផ្នែកបច្ចេកទេសសន្តិសុខ
និង អនាម័យការងារ ។
-
សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ
និង អង្កេតហានិភ័យការងារ ។
-
ចាត់ចែង
និង គ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។
0 comments:
Post a Comment