តួនាទី និងសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រី (តាមច្បាប់កំណត់)



ខ.១.១-តួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រី

          នាយករដ្ឋមន្រ្តីជាប្រមុខរាជរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវរួមជាមួយសមាជិក ទាំងឡាយនៃរាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា អពីនយោបាយទូទៅ និង សកម្មភាពរបស់រាជ   រដ្ឋាភិបាល ។ នាយករដ្ឋមន្ត្រីមានតួនាទីនិងសិទ្ធិអំណាចសំខាន់ៗមួយចំនួនដូចជា៖
-      នាយករដ្ឋមន្ត្រីដឹកនាំការងាររបស់គណៈរដ្ឋមន្ត្រី ចាត់ចែងការងារ បញ្ជារាល់សកម្ម ភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ កោះប្រជុំនិងជាអធិបតីអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចដោះស្រាយ រាល់កិច្ចការទូទៅរបស់រាជរដ្ឋាភិបាល។
-      ដឹកនាំការចរចារនិងចុះហត្ថលេខាលើកកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស និង ការពារប្រទេស។
-      ចុះហត្ថលេខាលើអនុក្រឹត្យ សេចក្តីសម្រេច ​សារាចររបស់គណៈរដ្ឋមន្ត្រី និង លិខិតបទដ្ឋាននានាដែលមានអានុភាពទូទៅរបស់រាជរដ្ឋាភិបាល (ត្រូវតែចុះក្នុងរាជកិច្ច)។ ឩទាហរណ៍ អនុក្រឹត្យលេខ ៧៥ អនក្រ.បក ស្តីពី បែបបទសម្រាប់អនុវត្តចំពោះ ការអនុញ្ញាតឲ្យជនបរទេស មិនមែនអន្តោប្រវេសន៍ ចូល ចេញ និង ស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា។
ឩទាហរណ៍ សេចក្តីសម្រេចលេខ ២១ស.ស.រ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១០ ស្តីពីការ តែងតាំងសមាសភាព នៃលេខាធិការដ្ឋានជជាតិអាស៊ាន-កម្ពុជា។
-      នាយករដ្ឋមន្ត្រីលើកសំណើដល់គណៈកម្មការអចិន្ត្រៃយ៍រដ្ឋភាឲ្យកោះប្រជុះសភាជា វិសាមញ្ញ លើសំណើតែងតាំង​ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច សមាជិករាជរដ្ឋាភិបាល ជូនរដ្ឋសភាដើម្បីអនុម័ត។
-      នាយករដ្ឋមន្ត្រីតែងតាំងផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធា មន្ត្រីការទូត និង អភិបាលរងខេត្តក្រុង អភិបាលស្រុកខណ្ឌ ​(មាត្រា ១៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រិត្តទៅនៃគណៈរដ្ឋមន្ត្រី)។ ឩទាហរណ៍៖ អនុក្រឹត្យលេខ ៥០១ អនក្រ.តត ចុះថ្ងៃទី០២ ឩសភា ឆ្នាំ២០១៦ ស្តីពីការតែងតាំងមន្តី្ររាជការ ។

ដកស្រង់ចេញពីកិច្ចការស្រាវជ្រាវថ្នាក់បវិញ្ញាបត្រជាន់ខ្ពស់ ជំនាញ៖នីតិឯកជន របស់លោក វ៉ាន់ ប៊ុនធឿន

0 comments:

Post a Comment